ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

កក្រើកបរិវេណភ្នំជាល កីឡាករជិះកង់៤៥៣នាក់ចូលរួមប្រណាំងកង់ភ្នំ WURKZ MTB ជុំទី២

ដោយ :www.schotnews.com

 


ក្រុមហ៊ុន ជីប​ ម៉ុង សូមជម្រាបជូនដំណឹងដល់អតិថិជនឲ្យបានជ្រាប់ថាព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES រដូវកាល២០២២ ជុំទី២ បានធ្វើឲ្យកក្រើកបរិវេណ​ភ្នំ​ជាល ស្ថិតក្នុង​ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត កំពង់ស្ពឺកាល​ពី​ថ្ងៃ​អាទិត្យ ដោយមានកីឡាករប្រមាណ៤៥៣នាក់បានចូលរួម ដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាព ព្រមទាំងទទួលបាន​បទពិសោធន៍ថ្មីនៃការ​ជិះ​កង់​ឆ្លងកាត់ឧបសគ្គ។

នេះគឺជាព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដែលមានវិញ្ញាសារប្រកួត ១៤ផ្សេងគ្នា បើកស្វាគមន៍ដល់មហាជនគ្រប់រូបធ្វើការប្រកួតជិះកង់ឆ្លងកាត់ ឧបសគ្គ ដូចជាការជិះឡើងភ្នំ ចុះភ្នំ ជិះកាត់ផ្លូវគ្រោះ និងផ្លូវរអិលមុនដល់ទីផ្តាច់ព្រ័ត្រដើម្បីទទួលបានពាន់រង្វាន់។

លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី FLYING BIKES2 ឲ្យដឹងថានៅជុំទី២នេះមានអ្នកចូលរួមសរុប៤៣០នាក់ រួមមានកីឡាករអាជីព អ្នកចូលចិត្តជិះកង់ ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុន ជីប ម៉ុង ដោយក្នុងនោះចំនួនកីឡាករវ័យក្មេងក្នុងវគ្គនេះមានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់បើធៀបទៅនឹងវគ្គមុនៗ។

លោកបន្ថែមថា ក្រៅពីអ្នកចូលរួមប្រណាំងកង់ ក៏មានអ្នកទស្សនាជាច្រើនរយនាក់ផងដែរធ្វើឲ្យកក្រើកបរិវេណ​ភ្នំ​ជាលជាមួយនឹងសម្លេងស្រែកហូកញ្ច្រៀវពោរពេញដោយថាមពលនៅជុំវិញទីលានប្រកួតផ្តល់ភាពសប្បាយរីករាយជាខ្លាំង ខណៈព្រឹត្តិការណ៍នេះពិតជាមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់កីឡាករធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាព។

ជាមួយគ្នានេះដែរ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «នេះគឺជាឆ្នាំទី២ហើយដែលភេសជ្ជៈប៉ូវកម្លាំង វើក របស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភផ្តាច់មុខនាំយកព្រឹត្តិការណ៍នេះមកជូនបងប្អូនកីឡាករ ដែលបង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការចូលរួមលើកស្ទួយវិស័យកីឡាកង់ភ្នំខណៈការប្រកួតស៊ីហ្គេមនឹងមកដល់ឆ្នាំ២០២៣នេះហើយ»។

អ្នកស្រីបន្តថា ព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES រដូវកាល២០២២ មានសរុបចំនួន៥ជុំ ដោយជុំទី១ធ្វើឡើងកាលពីថ្ងៃទី១ ខែឧសភា នៅខេត្ត កំពត ជុំទី២ថ្ងៃទី៣ ខែកក្កដា នៅភ្នំជាល ជុំទី៣ថ្ងៃទី១៦ ខែតុលា នៅភ្នំគូលែនខេត្ត សៀមរាប ជុំទី៤ ថ្ងៃទី២០ ខែវិច្ឆិកា នៅព្រែកលៀប និងជុំទី៥ ថ្ងៃទី១៨ ខែធ្នូ នៅឧទ្យានជាតិគិរិរម្យ។ ដូច្នេះ លោកអ្នកដែលមិនទាន់បានចូលរួមព្រឹត្តិការណ៍នេះនៅជុំកន្លងទៅ ក៏នៅមានឱកាសចូលរួមនៅជុំបន្ទាប់ផងដែរ។

ភេសជ្ជៈប៉ូវកម្លាំង វើក តែងតែផ្សារភ្ជាប់ជាមួយនឹងសកម្មភាពកីឡារព្រមទាំងចូលរួមឧបត្ថម្ភព្រឹត្តិការណ៍កីឡារសំខាន់ៗដូចជា កីឡារជិះកង់ភ្នំ ប្រដាល់ជាដើមដែលទាមទាការប្រើប្រាស់ថាមពលខ្លាំង និងការតស៊ូអត់ធ្មត់ខ្ពស់បំផុត។

សូមតាមដានទំព័រហ៊្វេសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏ធំអស្ចារ្យមួយនេះ https://www.facebook.com/WurkzCambodia៕

No comments