អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នាំយកទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២ ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក
មានប្រសាសន៍ទៅកាន់លោកតាលោកយាយនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយការរីកចម្រើននេះ គឺមិនអាចកាត់ផ្តាច់បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាងប្រទេសជាតិ ឱ្យបានរីកចម្រើនជាលំដាប់។

ទន្ទឹមនឹងនោះឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យបានគង់វង្ស ព្រោះសន្តិភាពមានសារៈសំខាន់ណាស់ សម្រាប់ជំរុញនូវការអភិវឌ្ឍ ប្រទេសជាតិឲ្យបានរីកចំរើន។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ សូមរួមគ្នាបន្តថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល និងថែរក្សាសន្តិភាពឱ្យបានគង់វង្សទាំងអស់គ្នា ត្រូវខិតខំការពារ ទោះត្រូវចំណាយតម្លៃណាក៏ដោយ ពោលគឺ <
សូមបញ្ជាក់ថា៖ ទៀនព្រះវស្សានិងគ្រឿងឧបភោគ បរិភោគ ដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំយកទៅវេរប្រគេនវត្តមេមត់ និងវត្តត្រពាំងផ្លុង ក្នុង១វត្តទៀនព្រះវស្សា១គូ សាដក៩ អង្ករ២០០គីឡូក្រាម មី១កេសធំ ត្រីខ១កេសធំ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ទឹកសុទ្ធ៥កេស ទឹកដោះគោ១០កំប៉ុង ភេសជ្ជៈបាកាស២កេស ទឹកក្រូច៥កេស អំបិល១០គីឡូក្រាម និងបច្ច័យមួយចំនួន ក្នុងនោះឯកឧត្តមបណ្ឌិត និងលោកជំទាវ បានឧបត្ថម្ភអង្ករចំនួន៨០០គីឡូក្រាមបន្ថែមពីលើគ្រឿងឧបភោគ បរិភោគ ជូនដល់វត្តត្រពាំងផ្លុង ក្នុងស្រុកពញាក្រែកផងដែរ៕





ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
No comments