មហាជនសំណូមពរ ដល់លោកសេង សុគន្ធ អភិបាលខណ្ឌមានជ័យ មេត្តាជួយពិនិត្យ ទីតាំងល្បែងស៊ីសង នៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី។
ភ្នំពេញ៖ ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី ជាន់ផ្ទាល់ដី ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបេីកដំណេីរការបានដោយរលូន បើទោះបីអាជ្ញាធរធ្លាប់បង្ក្រាបកន្លងមកក៏ដោយតែម្ចាស់ទីតាំងល្បែងស៊ីសងខាងលើនេះ នៅតែអាចបេីកដំណេីរការបានជាធម្មតា ។ សូមជម្រាបថា កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ បានបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យអាជ្ញាធរទាំង១៤ខណ្ឌយកចិត្តទុកដាក់បង្ក្រាបឱ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដេីម្បីអនុវត្តតាមគោលនយោបាយភូមិសង្កាត់មានសុវត្តិភាព លុបបំបាត់អំពេីលួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋាន។
ប្រភពបានអោយដឹងថា ក្រុមអ្នកញៀនល្បែង ទាំងក្មេង ទាំងចាស់ តែងតែនាំគ្នា សម្រុកចូលទៅលេងល្បែងស៊ីសងប្រភេទអនឡាញ នៅក្នុងផ្សារទំនើបស្ទឹងមានជ័យ ដោយមិនខ្វល់ពីទោសទណ្ឌឡើយ? ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្វនៅក្នុងមូលដ្ឋាន ហាក់បីដូចជានាំគ្នារក្សាភាពស្ងៀម មិនអនុវត្តន៌តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសគោលនយោបាយភូមិសង្កាត់វត្ថិភាព របស់ក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរដល់លោកសេង សុគន្ធ អភិបាលនៃគណអភិបាលខណ្ឌមានជ័យ មេត្តាជួយពិនិត្យទីតាំងល្បែងស៊ីសងខាងលើ ដើម្បីមានវិធានការផ្លូវច្បាប់អោយមានប្រសិទ្ធភាព (ពោល)ដើម្បីអនុវត្តន៌តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តន៌
នូវគោលនយោបាយភូមិសង្កាត់មានសុវត្តិភាព របស់ក្រសួងមាហាផ្ទៃ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 070517555/095800001
No comments