ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

ក្រុងបានលុងរុំព័ទ្ធទៅដោយល្បែងស៊ីសងមាន់ជល់ពិសេសក្រុមហ៊ុនK តាមអ៊ីនធឺណិតគ្រប់ច្រកល្ហកដែលសមត្ថកិច្ចគ្មានឆន្ទៈបង្ក្រាប

ដោយ :www.schotnews.com


ខេត្តរតនគិរី÷ សព្វថ្ងៃនេះគេសង្កេតឃើញមានទីតាំងល្បែងស៊ីសង ជាច្រើនកន្លែងក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង ហើយទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយបង្ក្រាបឲ្យមានប្រសិទ្ធភាពផង។ ប៉ុន្តែអាជ្ញាធរក្រុងបានលុង ហាក់ដូចជាមិនមានសមត្ថភាពបង្ក្រាបទាល់តែសោះ ផ្ទុយទៅវិញអាជ្ញាធរក្រុងបែរជាបញ្ជាឲ្យថ្នាក់ក្រោមបង្ក្រាបទៅវិញ។ តើថ្នាក់ក្រោមណា ដែលជាអ្នកមានសិទ្ធិបង្ក្រាបល្បែងស៊ីសងនោះ?


ជាក់ស្ដែងទីតាំងជល់មាន់តាមអនឡាញ របស់ក្រុមហ៊ុនដែលតំណាងដោយអក្សរ K យ៉ាងហោច ណាស់៤ កន្លែងកំពុងដំណើរការ ក្រោមការមើលការ ខុសត្រូវរបស់មេការឈ្មោះតុលា ។ បណ្ដាទីតាំងមាន់ ជល់តាម laptop ទាំង នោះរួមមានដូចជា ១-ភូមិជ័យជំនះ សង្កាត់ឡាបានសៀក,២-នៅក្រោយផ្សារភូមិជ័យជំនះសង្កាត់ឡាបានសៀក,៣-នៅក្រោយតារាងបាល់បងប្រូ ភូមិថ្មី សង្កាត់ឡាបានសៀកនិងទី ៤នៅជាប់ផ្ទះពូហួរ ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។

អធិការក្រុងបានលុងលោក ហួត បូរី ប្រាប់អ្នកកាសែតថា លោកកំពុងរវល់ និងសុំឲ្យអ្នកកាសែតផ្ញើរូបភាពទីតាំងនិងភស្តុតាងនានា តាមតេឡេក្រាមជូនលោកដើម្បីត្រួតពិនិត្យ។។ រីឯអភិបាលក្រុងបានលុង លោក ធូ ឃឿ ប្រាប់អ្នកកាសែតដែរថា ចាំរសៀលចាត់ចែងឲ្យសហការីចុះ ទៅមើលជាក់ស្ដែង។

ទីតាំងល្បែងស៊ីសងទាំងនេះត្រូវបានប្រជាពលរដ្ឋមើល ដោយភ្នែកទទេឃើញឃើញថា មិនមែនជាការលំបាកក្នុងការបង្ក្រាបនោះទេ។ប៉ុន្តែអាជ្ញាធរក្រុងមិនមានឆន្ទៈក្នុងការបង្ក្រាប ហើយម្យ៉ាងទៀតប្រភពខ្លះខ្សឹបខ្សៀវថាតើនរណាសុខចិត្តទៅវ៉ៃបំបែកឆ្នាំងបាយខ្លួនឯងនោះ។ ដូច្នេះរួមផ្សំជាមួយនឹងខ្នងបង្អែករបស់ថៅកែល្បែងក្រុមហ៊ុនK និងផលប្រយោជន៍របស់អាជ្ញាធរមាន សមត្ថកិច្ចទៀតផងនោះទើបធ្វើឲ្យបញ្ហានៃការបង្ក្រាបល្បែងស៊ីសងនៅក្នុងក្រុងបានលុង មិនទទួលបាន ផល។ ប្រជាពលរដ្ឋនិយាយថាអ្វីៗអាស្រ័យទៅលើឆន្ទៈរបស់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ។

នរណាក៏ដឹងដែរថា ល្បែងស៊ីសងគ្រប់ប្រភេទរាល់ថ្ងៃដែលកំពុងពង្វក់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សមួយចំនួនមានដូចជា៖,មាន់ជល់អនឡាញរបស់ក្រុមហ៊ុនK ជាដើមនោះ..។ ភ្នាល់បាល់ ទាត់,ឡូតូ,យូគី,អាប៉ោង,មាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងដាក់ពង្រាយបណ្តាក់គ្នាតាមហាងកាហ្វេគុយទាវ,កន្លែងលក់ចាបហ៊ួយ,តារាងបាល់,ក្បែរសាលារៀន,ក្បែរមន្ទីរពេទ្យ, ក្បែរមន្ទីរអង្គភាពរដ្ឋមួយ ចំនួន ដែលបណ្តាឲ្យប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ, ចោរលួច,ចោរឆក់ និងអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរ។

ល្បែងស៊ីសងទាំងនេះវាប៉ះពាល់ដល់សិស្សានុសិស្សដែលកំពុងសិក្សា ហើយគេចសាលារៀនដែលវក់វ៉ីនឹងល្បែងមិនទាន់ចេះរកលុយ ខ្លះលួចទ្រព្យសម្បត្តិឪពុក- ម្តាយ,យកទូរស័ព្ទយកម៉ូតូទៅបញ្ចាំលេងល្បែង ខូច អនាគតជាទំពាំងស្នងឫស្សី ហើយមួយរយៈមកនេះក្រុងបានលុងដែលធ្លាប់មានសុខសុវត្ថិភាពល្អ បែរជាមានក្រុមចោរឆក់,ចោរកម្មកើតឡើងជាច្រើនករណី។ ជា មួយនឹងសកម្មភាពល្បែងស៊ីសងរីកដូចផ្សិតខាងលើនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការសូមឲ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបដើម្បីសេចក្តីសុខជូនពួកគាត់ផង៕





No comments